khmer eng
  • លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស (យុវជនកាយរឹទ្ធិ) នៃវិទ្យាល័យបាភ្នំ ខេត្តព្រៃវែង អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីព្រឹទ្ធសភា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស (យុវជនកាយរឹទ្ធិ) នៃវិទ្យាល័យបាភ្នំ ខេត្តព្រៃវែង ចំនួន៥០នាក់ អញ្ជើញមកទស្សនកិច្ចសិក្សាឈ្វេងយល់អំពីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា។
    នៅក្នុងឱកាសនោះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស (យុវជនកាយរឹទ្ធិ) នៃវិទ្យាល័យបាភ្នំ ខេត្តព្រៃវែង បានអញ្ជើញស្តាប់បទបង្ហាញស្តីពី រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា ដោយឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បទបង្ហាញស្តីពី ការអនុវត្តការងារជាក់ស្តែងក្នុងដំណើរការពិនិត្យ ហើយឲ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់របស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយលោក យិន យូរ៉ាន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងបទបង្ហាញស្តីពី រចនាសម្ព័ន តួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយលោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋានអភិវឌ្ឍធនធានមនុស្ស។
    បន្ទាប់ពីស្តាប់បទបង្ហាញរួច លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស (យុវជនកាយរឹទ្ធិ) នៃវិទ្យាល័យបាភ្នំ ខេត្តព្រៃវែង បានអញ្ជើញទស្សនាសាលប្រជុំព្រឹទ្ធសភា បណ្ណាល័យព្រឹទ្ធសភា និងអគារប្រវត្តិសាស្រ្តនានានៅក្នុងបរិវេណព្រឹទ្ធសភា។
    សូមជម្រាបថា៖ ព្រឹទ្ធសភាមានមុខងារស្នូលចំនួន ០៣ គឺមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង។ ក្រៅពីនេះ ព្រឹទ្ធសភាមានមុខងារគាំទ្រចំនួន ០២ទៀត គឺមុខងារសហប្រតិបត្តិការអន្តរជាតិ និងមុខងារការអភិវឌ្ឍស្ថាប័ន។
    គួររំលឹកផងដែរថា៖ វិមានព្រឹទ្ធសភា គឺជាអតីតវិមានរដ្ឋចំការមនដែលត្រូវបានផ្តួចផ្តើមគំនិតកសាងឡើងក្នុងទសវត្សរ៍ទី៥០ ដោយព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ក្នុងពេលនោះ វិមានរដ្ឋចំការមន គឺជាទីកន្លែងសម្រាប់ទទួលបដិសណ្ឋារកិច្ចប្រមុខរដ្ឋនៃប្រទេសនានា ជាកន្លែងធ្វើការងារនិងជាព្រះរាជដំណាក់របស់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះរាជដំណាក់របស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងព្រះរាជដំណាក់របស់ព្រះរាជបុត្រី នរោត្តម បុប្ជាទេវី។
    បច្ចុប្បន្នវិមានរដ្ឋចំការមន គឺជាកន្លែងធ្វើការរបស់ស្ថាប័នកំពូលៗចំនួន ៣ស្ថាប័ន គឺព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលអាសយដ្ឋាននៅតាមបណ្តោយមហាវិថីព្រះនរោត្តម ជាប់វិមាន៧មករា (គណបក្សប្រជាជនកម្ពុជា)៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី អញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវ ប្រចាំខែមករា និងកំណត់ទិសដៅការងារខែកុម្ភៈ ឆ្នាំ២០២៥
    thumbnail
     
    គណៈកម្មការទី១០ព្រឹទ្ធសភា អញ្ជើញចុះស្វែងយល់អំពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់ខ្លួន នៅខេត្តតាកែវ
    thumbnail
     
    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងលោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ នៃរដ្ឋសភា ប្រទេសហុងគ្រី
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយ និងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ព្រឹទ្ធសភា នៅខេត្តរតនគិរី